នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្វាយចន្ទីសរីរាង្គ ដែលហៅថា CASHYOU របស់អង្គការអនុផលព្រៃឈើ ដែលទទួលបានមូលនីធិថវិកា ពីអង្គការ Cordaid និងដៃគូសហការ ពីក្រុមហ៊ុនAmple។ បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង(ICS) ផ្តោតលើដំណាំស្វាយចន្ទីសរីរាង្គ តាមប្រពន្ធ័អនឡាញ មានអ្នកចូលរួមសរុប៨៩នាក់ /ស្រី២១នាក់។ ក្នុងនោះមានកសិករគំរូ សរុប៧៨នាក់/ស្រី១៨នាក់ និងបុគ្គលិកគម្រោងសរុប១០នាក់/ស្រី០៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានអញ្ជើញចូលរូមពីតំណាងម្ចាស់ជំនួយCordaid ចំនួន០១នាក់ និងតំណាងក្រុមហ៊ុនAmple ចំនួន០២នាក់។ ដែលបានសម្របសម្រួលបច្ចេកទេសដោយលោកនាង ថៃ មកពីតំណាងក្រុមហ៊ុនAmple ផងដែរ។ ក្រោមសហការរៀបចំដោយក្រុមការងារគម្រោងនៃអង្គការអនុផលព្រៃឈើ។ ដែលបានរៀបចំនៅទីតាំងទាំងបីខេត្តរួមមាន៖
១. នៅសាលប្រជុំឃ្មុំព្រៃ CEPA នៃខេត្តស្ទឹងត្រែង៖ មានកសិករគំរូ បានចូលរួម សរុប២០នាក់/ស្រី០៣នាក់ ពួកគាត់មកពីភូមិគោលដៅក្នុងស្រុកសេសាន។
២. នៅការិយាល័យNTFP នៃខេត្តរតនគិរី៖ មានកសិករគំរូ បានចូលរួម សរុប៣០នាក់/ស្រី០៨នាក់ ពួកគាត់មកពីភូមិគោលដៅក្នុងស្រុកតាវែង ស្រុកវើនសៃ និងស្រុកអូរជុំ។
៣. នៅសាលប្រជុំការិយាល័យអប់រំស្រុករវៀង នៃខេត្តព្រះវិហារ៖ មានកសិករគំរូ បានចូលរួម សរុប២៨នាក់/ស្រី០៧នាក់ ពួកគាត់មកពីភូមិគោលដៅក្នុងស្រុករវៀង និងស្រុកជ័យសែន។
បន្ទាប់ពីចុងបញ្ចប់នៃការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់អំពីស្តង់ដារគ្រាប់ស្វាយចន្ទីសរីរាង្គ ហើយបុគ្គលិក NTFP នឹងបន្តធ្វើការបណ្តុះបណ្តាលឡើងវិញអំពី ICS ម្តងទៀតដល់កសិករគំរូ នៃតំណាងក្រុមស្វាយចន្ទីសរីរាង្គ និងសមាជិកក្រុមគ្រាប់ស្វាយចន្ទី នៅខែមិថុនា និងកក្កដា ឆ្នាំ ២០២៤។