នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ គម្រោង លើកកម្ពស់ជីវភាព និងការអប់រំយូរអង្វែង នៃអង្គការអនុផលព្រៃឈើ បានចុះបណ្តុះបណ្តាលអំពីប្រតិទិនរដូវកាល និងការដាំដុះបន្លៃដល់ក្រុមកសិករដាំបន្លែចិញ្ចឹមសត្វ នៅសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិតងណងឡិ ស្រុកអូរជុំ ខេត្តរតនគិរី ។ នេះជាផ្នែកមួយនៃ Smart Agriculture កសិករយល់ដឹងអំពីកម្មវិធីដាំដុះ ជ្រើសរើសពូជ និងប្រមូលផលទៅតាមពេលវេលាដែលជៀសផុតពីហានិភ័យ ដែលធន់ទ្រាំនិងបំរែបំរួលអាកាសធាតុ។


